ជ្រើសរើសភាសា: Khmer Khmer English English
កិច្ចប្រជុំជាមួយអគ្គនាយកដ្ឋានគោលនយោបាយ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដើម្បីសង្កេត ពិគ្រោះយោបល់ និងពិនិត្យផ្ទៀងផ្ទាត់ទិន្នន័យសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ នៅក្នុងខេត្ត
អ្នកនិពន្ធ: Mao Vanny
កាលបរិច្ឆេទ: ថ្ងៃព្រហស្បត្តិ៍ ទី០៧ ខែកញ្ញា ឆ្នាំ ២០២៣

ប៉ៃលិន៖ នារសៀលថ្ងៃព្រហស្បតិ៍ ៧រោច ខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២៣ លោក ឈឹម ហុងស្រ៊ន អនុប្រធានមន្ទីរ និងប្រធានការិយាល័យថវិកាមន្ទីរជំនាញ នៃមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តប៉ៃលិន បានជួបប្រជុំជាមួយអគ្គនាយកដ្ឋានគោលនយោបាយ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដែលដឹកនាំដោយប្រធានប្រតិភូ ១ រូប អមដោយមន្ត្រីបច្ចេកទេស ៣ រូប ដើម្បីសង្កេត ពិគ្រោះយោបល់ និងពិនិត្យផ្ទៀងផ្ទាត់ទិន្នន័យសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ នៅក្នុងខេត្ត ដែលមានវិសាលភាពចំពោះសកម្មភាពសេដ្ឋកិច្ចនិងហិរញ្ញវត្ថុពាក់ព័ន្ធនឹង មន្ទីរកសិកម្ម, មន្ទីរដែនដី, មន្ទីរឧស្សាហកម្ម និងមន្ទីរទេសចរណ៍។ គោលបំណងនៃកិច្ចប្រជុំពិភាក្សានេះ គឺសិក្សាស្វែងយល់ពីការវិវឌ្ឍន៍សំខាន់ៗនៃសកម្មភាពសេដ្ឋកិច្ចនៃមូលដ្ឋាន និងប្រមូលធាតុចូលដើម្បីពិនិត្យលទ្ធភាពទិន្នន័យសូចនាករសេដ្ឋកិច្ចនិងហិរញ្ញវត្ថុសំខាន់ៗ ក្នុងការតាមដានសកម្មភាពតាមវិស័យតាមបណ្តារាជធានី-ខេត្ត។

ព័ត៌មានទាក់ទង